អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Barcelona លោក Xavi Henandez បានទម្លាយថា គាត់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញ នាពេលឆាប់ៗនេះ។ ជាការពិតណាស់ ក្រោយចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងឆ្នាំ ២០១៩ គឺ លោក Xavi បានចាប់ផ្តើមការងារជាគ្រូបង្វឹក នៅក្នុងឆ្នាំ ២០១៩ នោះដដែលជាមួយ Al Saad នៃលីគកំពូលកាតា បន្ទាប់មកក្នុងឆ្នាំ ២០២១ លោកក៏ទទួលបានតួនាទីពិសេសក្នុងការក្លាយជាគ្រូបង្វឹករបស់ Barcelona ប៉ុន្តែ ក្រោយដឹកនាំក្រុមពុំសូវទទួលបានលទ្ធផលល្អកាលពីរដូវកាលមុន លោកក៏ត្រូវបានក្រុមអ្នកមានបុណ្យបញ្ចប់តំណែងតែម្តង។ ទាក់ទងនឹងរឿងខាងលើ លោក Xavi បាននិយាយថា៖ ខ្ញុំចង់ឈ្នះ Champions League, World Cup និង Euro ក្នុងនាមជាគ្រូបង្វឹក។ ខ្ញុំបើកចិត្តក្នុងការទទួលការងារថ្មីពេលនេះ ហេតុអ្វីមិនអាចទៅរួចក្នុងការដឹកនាំក្រុមផ្សេងៗនៅ La Liga? ខ្ញុំកំពុងទន្ទឹងរង់ចាំផែនការដ៏គួរឲ្យចាប់អារម្មណ៍មួយ៕
ការប្រកួតរបស់ Manchester United និងក្រុម Lyon បានបញ្ចប់ទៅដោយលទ្ធផល២-២ ក្នុងការប្រកួត UEFA Europa League តែក្នុងនោះក៏មានការបង្កើតកំហុសរបស់អ្នកចាំទី Onana របស់បិសាចក្រហម។
ការបង្កើតកំហុសនេះវាបានកើតឡើងជាញឹកញាប់សម្រាប់អ្នកចាំទីរូបនេះ រហូតត្រូវបានគេយកកីឡាកររូបនេះទៅធ្វើការវាយប្រហារជាពាក្យសម្ដីនានា។ តែយ៉ាងនាអ្នកចាត់របស់បិសាចក្រហមលោក Rúben Amorim បែរជានិយាយថា នៅពេលដែលកីឡាករណាម្នាក់បង្កើតកំហុស ឬក៏កំហុសទាំងឡាយ គ្រប់គ្នាត្រូវតែទទួលយក។
អ្នកចាត់ការដដែលបន្ថែមថា នៅពេលចប់ការប្រកួតលោកមិនបានឃើញ Onana ទេ លោកបម្រុង នឹងទៅស្វែងរកអ្នកចាំទីរបស់ខ្លួន ដើម្បីនិយាយលួងលោមឲ្យគេបានស្ងប់ចិត្ត និងលើកទឹកចិត្តគេថា វាមិនមានបញ្ហាអ្វីទេ៕
លោក MiKel Arteta អ្នកចាត់ការរបស់កាំភ្លើងធំ Arsenal បាននិយាយថា «ប្រសិនបើយើងលេងដូចដែលដូចតែរបៀបដែលយើងលេងប៉ះ Inter Milan នេះច្បាស់ណាស់ពេលប៉ះ Chelsea យើងនឹងមិនអាចលេងឈ្នះពួកគេឡើយ។
ការលើកឡើងនេះបន្ទាប់ពីកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើង Inter Milan ១-០ ក្នុងការប្រកួត UEFA Champions League សប្ដាហ៍ទី៤នៅទឹកដីរបស់ Inter Milan កាលពីយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២២០៤។ ១គ្រាប់ដែលចាញ់១-០នោះកើតឡើងដោយបាល់ប៉េណាល់ទីនៅនាទី៤៥+៣ ដែលទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ H.CAlhanoglu ។
ជំនួបរវាង Arsenal និង Chelsea នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះគឺយប់ថ្ងៃអាទិត្យទី១០ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីរបស់តោខៀវ។ ការបរាជ័យរបស់ Arsenal នៅ UCL យប់មិញនេះគឺជាការបរាជ័យលើកទី១ក្នុងចំណោម៤លើកនៃការប្រកួតសន្សំពិន្ទុពានរង្វាន់មួយនេះពោលគឺ៤ប្រកួតឈ្នះ២ស្មើ១ និងចាញ់១ មាន៧ពិន្ទុ៕
Daro Ly
ជំនួប UEFA Champions League នឹងមកដល់យប់នេះក្នុងចំណោមការប្រកួតទាំងអស់ក៏មានការប្រកួតធំរវាង Liverpool និង Leverkuson ផងដែរ ហើយក្នុងនោះ Xabi Alonso ដើរតួនាទីជាអ្នកចាត់ការរបស់ក្រុមផ្ញៀវ Leverkuson ក៏បានមកដល់ទឹកដី Anfield រួចហើយដើម្បីត្រៀមការប្រកួត។
ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងវេលាម៉ោង៣យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈ Xabi ធ្លាប់ជាកីឡាករនៅ Anfield ស្រាប់បង្ហាញអារម្មណ៍បែបនេះមកកាន់ទីកន្លែងដែលខ្លួនធ្លាប់រស់នៅ « វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអស្ចារ្យមែនទែនដែលបានត្រឡប់មកកាន់ទីនេះម្ដងទៀតបន្ទាប់ពីបានចាកចេញពីរ-បីឆ្នាំ។ គ្រប់ពេលវានៅតែពិសេសសម្រាប់ខ្ញុំនៅពេលបានមកដល់ទីនេះ»។
«ខ្ញុំស្រលាញ់ទីក្រុងនេះ ស្រលាញ់ការរស់នៅទីនេះ។ ខ្ញុំពិតជាមានភាពរីករាយខ្លាំងមែនទែនដែលបានមកកាន់ទីនេះម្ដងទៀត និងបានមើលឃើញពីភាពរីកចម្រើនរបស់ក្លឹបនៅពេល»។ នេះជាការបន្ថែមរបស់ Xabi Alonso ។
សូមបញ្ជាក់ថា Xabi Alonso ធ្លាប់ជាកីឡាកររបស់ Liverpool កាលជំនាន់ឆ្នាំ២០០៤-២០០៩ ដោយពេលនោះគេជាខ្សែបម្រើឆ្នើមក្នុងក្រុមហង្សក្រហម និងចូលលេងបាន១៤៣ប្រកួតរកបាន១៥គ្រាប់ផងដែរ។ បច្ចុប្បន្នគេជាអ្នកចាត់ការដ៏ជោគជ័យម្នាក់របស់ Leverkuson ដោយចាប់ផ្ដើមអាជីពជាអ្នកចាត់ការនៅឆ្នាំ២០១៩ ជាមួយ Real Sociedad B និងដល់ឆ្នាំ២០២២ ក៏ចូលកាន់តំណែងជាអ្នកចាត់ការក្រុម Leverkuson ដល់បច្ចុប្បន្នតែម្ដង៕
Daro Ly